Image

The University of Kratie is a state university located in the city of Kratie, in northeastern Cambodia. It was established in 2015 by the Royal Government of Cambodia, to provide higher education opportunities to the locals of the region.

សាកលវិទ្យាល័យក្រចេះ គឺជាសាកលវិទ្យាល័យរដ្ឋមួយ ដែលមានទីតាំងស្ថិតនៅក្រុងក្រចេះ នៃភាគឦសាន ប្រទេសកម្ពុជា។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ឱកាសសិក្សាថ្នាក់ឧត្តមសិក្សាដល់ប្រជាជនក្នុងតំបន់។

 

The university offers a variety of technical vocational education, associate degrees, and undergraduate programs in fields such as education, business, community development, and agriculture. It also has several research laboratories, which focus on topics such as rural development and agricultural sustainability.

សាកលវិទ្យាល័យ ផ្តល់ជូននូវការអប់រំបច្ចេកទេស និងវិជ្ជាជីវៈផ្សេងៗដូចជា បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រក្នុងវិស័យផ្សេងៗដូចជា វិស័យអប់រំ អាជីវកម្ម ការអភិវឌ្ឍន៍សហគមន៍ និងកសិកម្ម។ សាកលវិទ្យាល័យក៏មានមន្ទីរពិសោធន៍ស្រាវជ្រាវជាច្រើនផងដែរ ដែលផ្តោតលើប្រធានបទដូចជា ការអភិវឌ្ឍន៍ជនបទ និង និរន្តរភាពកសិកម្ម។

 

The University of Kratie has played an important role in the development of the province of Kratie and the nearby region. It has provided much-needed skilled labor for the local economy, and it has also helped to promote cultural and social development in the region.

សាកលវិទ្យាល័យក្រចេះបានដើរតួនាទីយ៉ាងសំខាន់លើការអភិវឌ្ឍន៍ក្នុងខេត្តក្រចេះ និងតំបន់ក្បែរនោះ។ សាកលវិទ្យាល័យក្រចេះបានផ្តល់ជូននូវជំនាញកម្លាំងពលកម្មដែលជាតម្រូវការសម្រាប់សេដ្ឋកិច្ចក្នុងស្រុក ហើយក៏បានជួយលើកកម្ពស់វប្បធម៌ និងការអភិវឌ្ឍន៍សង្គមនៅក្នុងតំបន់ផងដែរ។

 

The University of Kratie is relatively young, but it has already made a significant impact on the local economy by equipping youth with the necessary skills. It is committed to providing quality education and research, and it is an initiative to elevate the socio-economic conditions of the locals.

សាកលវិទ្យាល័យក្រចេះទើបតែបង្កើតឡើងពិតមែន ប៉ុន្តែបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការផ្តល់ជំនាញចាំបាច់ជាច្រើនទៅដល់យុវជន។ វាជាការប្តេជ្ញាចិត្តលើការផ្តល់ការអប់រំ និងការសិក្សាស្រាវជ្រាវប្រកបដោយគុណភាព ហើយក៏ជាគំនិតផ្តួចផ្តើមមួយដើម្បីលើកកំពស់ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាជនក្នុងស្រុក។

 

The University of Kratie is one of the most important universities in Cambodia, and it is a popular choice for students from all over the country. The university's commitment to quality education and research has made it a valuable asset to the city of Kratie and the surrounding province.

សាកលវិទ្យាល័យក្រចេះ គឺជាសាកលវិទ្យាល័យដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់និស្សិតមកពីទូទាំងប្រទេស។ ការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យចំពោះការអប់រំ និងការសិក្សាស្រាវជ្រាវប្រកបដោយគុណភាព បានធ្វើឱ្យសាកលវិទ្យាល័យនេះក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ទីក្រុងក្រចេះ និងខេត្តដែលនៅជុំវិញ។

 

 

The university's campus is located approximately 2.8 km on the banks of the Mekong River, in a scenic setting. The campus is home to several Khmer traditional architecture, including a library, a student center, and several dormitories. The university also has several sports facilities, including, a tennis court, a volleyball court, a basketball court, and a football field.

សាកលវិទ្យាល័យស្ថិតនៅចម្ងាយប្រហែល​ ២.៨ គីឡូម៉ែត្រនៅតាមបណ្ដោយច្រាំងទន្លេមេគង្គដ៏ស្រស់ស្អាត។ បរិវេណសាលាគឺជាកន្លែងសម្រាប់ស្ថាបត្យកម្មប្រពៃណីខ្មែរជាច្រើន រួមមានបណ្ណាល័យ មជ្ឈមណ្ឌលនិស្សិត និងអន្តេវាសិកដ្ឋានមួយចំនួនទៀត។ សាកលវិទ្យាល័យក៏មានកន្លែងលេងកីឡាជាច្រើនផងដែរ រួមមាន ទីលានវាយកូនបាល់ បាល់ទះ បាល់បោះ និងទីលានបាល់ទាត់ជាដើម។

 

The history of the University of Kratie is a step of growth and development in the region. The university has come a long way in its short history, and it is now a known institution that is actively taking its part in developing the country.

ប្រវត្តិនៃសាកលវិទ្យាល័យក្រចេះ គឺជាជំហាននៃការរីកចម្រើន និងការអភិវឌ្ឍន៍នៅក្នុងតំបន់។ សាកលវិទ្យាល័យបានឈានទៅដល់ផ្លូវដ៏វែងឆ្ងាយក្នុងប្រវត្តិសាស្រ្តដ៏ខ្លីរបស់ខ្លួន ហើយឥឡូវនេះសាកលវិទ្យាល័យក្រចេះគឺជាស្ថាប័នដែលគេស្គាល់ថាកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។